លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ក្រោមអធិបតីភាពឯកឧត្ដម គន់ ជាស៊ីន អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ 

ចែលរំលែក
photo 2023 08 30 15 25 27

នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ក្រោមអធិបតីភាពឯកឧត្ដម គន់ ជាស៊ីន អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គការដៃគូ សរុបចំនួន ១៣៥នាក់។

អង្គសិក្ខាសាលាមានគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖
១. ផ្សព្វផ្សាយអំពីផែនការសកម្មភាពដំណាក់កាលទី២ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០
២. ពិនិត្យការអនុវត្តផែនការសកម្មភាពដំណាក់កាលទី២ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ឱ្យកាន់តែមានប្រសិទ្ធភាព
៣. ប្រមូលធាតុចូលក្នុងការរៀបចំគោលនយោបាយជាតិស្តីពីសមាគមមនុស្សចាស់៕

photo 2023 08 30 15 25 29photo 2023 08 30 15 25 27 2photo 2023 08 30 15 25 28photo 2023 08 30 15 25 32 2photo 2023 08 30 15 25 30 2photo 2023 08 30 15 25 30photo 2023 08 30 15 25 31 2photo 2023 08 30 15 25 31photo 2023 08 30 15 25 32

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ