![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 3 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ
៥៥ នាទីមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
ធនាគារពិភពលោកកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ KH-SEADRM ២. ក.គ.ប.ស នេះ កំណត់នូវគោលការណ៍ ច្បាប់ គោលការណ៍ណែនាំ និងនីតិវិធី ដើម្បីវាយតម្លៃនិងកាត់បន្ថយហានិភ័យបរិស្ថាន និងសង្គម និងផលប៉ះពាល់សក្តានុពលនៃ KH -SEADRM ២. ក.គ.ប.ស មានវិធានការ ក្របខ័ណ្ឌ និងផែនការក្នុងការកាត់បន្ថយ សម្រាល និង/ឬដោះស្រាយហានិភ័យអវិជ្ជមាន និងផលប៉ះពាល់ដែលអាចកើតមាន បទប្បញ្ញត្តិសម្រាប់ការប៉ាន់ប្រមាណ និងផ្តល់ថវិកាសម្រាប់ការចំណាយលើវិធានការទាំងនោះ និងព័ត៌មានអំពីទីភ្នាក់ងារ ឬក្រុមទីភ្នាក់ងារដែលទទួលខុសត្រូវក្នុងការដោះស្រាយហានិភ័យគម្រោង និងផលប៉ះពាល់ដែលអាចកើតមាន ស្របតាមស្តង់ដារ បរិស្ថាន និងសង្គម(ស.ប.ស) ការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម និងផលប៉ះពាល់ដែលអាចកើតមាន នៃក្របខ័ណ្ឌបរិស្ថាន និងសង្គមរបស់ធនាគារពិភពលោក (ក.ប.ស)។