
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
៦ ថ្ងៃមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ បានអញ្ជើញចូលរួមដឹកនាំធ្វើវេទិកាសាធារណៈនៅសាលាបុណ្យភូមិដំបូកកកោះ ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ(ភូមិដំបូកកកោះ ភូមិត្រពាំងអញ្ចាញ និងភូមិចន្លោះរេន )និងមនុស្ស ចំនួន១២៤នាក់។
អង្គវេទិកានេះ ឯកឧត្ដម រដ្ឋលេខាធិការ បានបើកឲ្យប្រជាពលរដ្ឋមានជាសំណួរ និងសំណូមពរមកកាន់ក្រុមការងារដើម្បីដោះស្រាយជូនពួកគាត់។