![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 9 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្ដម ភួង សោភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយលទ្ធផលសន្និបាត បូកសរុបការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៤
- ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្ដម ភួង សោភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយលទ្ធផលសន្និបាត បូកសរុបការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៤ 2 photo 2024 03 29 19 39 45](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-03-29_19-39-45-1000x750.jpg)
ខេត្តសៀមរាប៖ នារសៀលថ្ងៃ សុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិ សែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយលទ្ធផលសន្និបាត បូកសរុបការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៤ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ពិន ប្រាកដ អភិបាលរង នៃគណ:អភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញ ចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ទាំង ១២ និង ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងអង្គការជាតិ និងអន្តរជាតិ សរុប ៧០ នាក់ ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ពិន ប្រាកដ អភិបាលរងនៃគណ:អភិបាលខេត្តសៀមរាប បានឡើងមានមតិស្វាគមន៍ នៃកិច្ចប្រជុំ។ ជាកិច្ចបន្ទាប់ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិឌ្ឍន៍ជនបទ ខេត្តសៀមរាប បានអាននូវរបាយការណ៍បូកសរុបលទ្ធផលសន្និបាតឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។
បន្ទាប់ពីបញ្ចប់សេចក្ដីរាយការណ៍របស់លោកប្រធានមន្ទីររួចមក ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ភួង សោភា រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់នៅកម្មវិធីនេះ និងបានអាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួន ១៣ចំណុច ដើម្បីផ្សព្វផ្សាយជូនដល់អង្គប្រជុំនាពេលនោះផងដែរ។
កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងបរិយាកាសស្និទ្ធស្នាលក្រៃលែង។