![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 7 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំលេខាធិការដ្ឋាននៃក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងអភិវឌ្ឍន៍ជនបទ ជួបប្រជុំសំណេះសំណាលដំបូងជាមួយមន្ត្រីជាប់កិច្ចសន្យាជំនាញព័ត៌មានវិទ្យា
- ថ្ងៃទី២ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំលេខាធិការដ្ឋាននៃក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងអភិវឌ្ឍន៍ជនបទ ជួបប្រជុំសំណេះសំណាលដំបូងជាមួយមន្ត្រីជាប់កិច្ចសន្យាជំនាញព័ត៌មានវិទ្យា 2 photo 2024 03 01 15 08 11](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-03-01_15-08-11-1000x750.jpg)
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីណា ឆ្នំា២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំលេខាធិការដ្ឋាននៃក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងអភិវឌ្ឍន៍ជនបទ ជួបប្រជុំសំណេះសំណាលដំបូងជាមួយមន្ត្រីជាប់កិច្ចសន្យាជំនាញព័ត៌មានវិទ្យា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបរិវត្តកម្មឌីជីថល ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋាន និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៧នាក់។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីធានាគុណផលការងារប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព តាមរយៈការជួបសំណេះសំណាលដំបូងជាមួយមន្ត្រីជាប់កិច្ចសន្យាជំនាញព័ត៌មានវិទ្យា ចំនួន៧រូប ដែលទើបនឹងបានជ្រើសរើសចូលបម្រើការងារនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ២០២៤។