![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 11 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រួមជាមួយថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីជំនាញរបស់នាយកដ្ឋានផ្លូវលំជនបទ បានចូលរួមកិច្ចប្រជុំដំបូង ជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។
- ថ្ងៃទី២ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រួមជាមួយថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីជំនាញរបស់នាយកដ្ឋានផ្លូវលំជនបទ បានចូលរួមកិច្ចប្រជុំដំបូង ជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។ 2 photo 2024 03 01 10 52 44 2](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-03-01_10-52-44-2-1000x750.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការាឆ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត លឹម អ៉ីវ អនុរដ្ឋលេខាធិការ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ ព្រមទាំងមន្រ្តីជំនាញរបស់នាយកដ្ឋានផ្លូវលំជនបទ ចំនួន៤រូប បានចូលរួមកិច្ចប្រជុំដំបូង ជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំមានគោលបំណង ដើម្បីរៀបចំយន្តការសិក្សាវាយតម្លៃ សម្របសម្រួលការងារពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងការកំណត់ផែនការយុទ្ធសាស្រ្ត និងទិសដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងពីរនឹងបន្តកិច្ចប្រជុំ និងកំណត់ប្រធានបទសំខាន់ៗដែលត្រូវពិនិត្យ ពិភាក្សា និងដោះស្រាយរួមគ្នានៅពេលក្រោយទៀត៕