ក្រុមការងារការិយាល័យសហគ្រាសខ្នាតតូច របស់នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះរៀបចំការបណ្ដុះបណ្ដាល ការធ្វើសិប្បកម្មផលិតសាប៊ូលាងចាន

ចែលរំលែក
photo 2024 02 29 07 24 19

ខេត្តតាកែវ៖ ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារការិយាល័យសហគ្រាសខ្នាតតូច របស់នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះរៀបចំការបណ្ដុះបណ្ដាល ការធ្វើសិប្បកម្មផលិតសាប៊ូលាងចានចំនួន ០៣វគ្គ៖

 

១. នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ស្ត្រី ១១នាក់

 

២.នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានសិក្ខាកាមចូលរួមចំនួន ២១នាក់ ស្ត្រី ១១នាក់

 

៣.នៅភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ស្ត្រី ១២នាក់

 

គោលបំណងវគ្គបណ្ដុះបណ្ដាលនេះគឺផ្ដល់បច្ចេកទេស និងចំណេះដឹងដល់ប្រជាពលរដ្ឋអំពីដំណើរការផលិត

សាប៊ូលាងចាន ដើម្បីឱ្យប្រជាពលរដ្ឋអាចផលិតប្រើប្រាស់ជាលក្ខណៈគ្រួសារ និងអាចរៀបចំផលិត-ចែកចាយ ក្នុងស្រុកភូមិ ដើម្បីឈានទៅរកការបង្កើតមុខរបរបន្ថែមពីមុខរបរបច្ចុប្បន្ន ជួយបាននូវការបង្កើនប្រាក់ចំណូល និងសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ដើម្បីការរស់នៅឱ្យកាន់ប្រសើរឡើង ។

photo 2024 02 29 07 24 07photo 2024 02 29 07 24 08photo 2024 02 29 07 24 09photo 2024 02 29 07 24 11photo 2024 02 29 07 24 13photo 2024 02 29 07 24 15photo 2024 02 29 07 24 17photo 2024 02 29 07 24 19photo 2024 02 29 07 24 21

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ