មន្រ្ដីការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ចុះស្រង់ទិន្នន័យស្ពានបេឡេចំនួន ៤កន្លែង នៅក្នុងស្រុកអូររំាង និង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ថ្ងៃចន្ទ ០២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានចុះស្រង់ទិន្នន័យស្ពានបេឡេ

មានចំនួន ៤កន្លែង នៅក្នុងស្រុកអូររំាង និង ស្រុកកែវសីមាមានដូចខាងក្រោម៖

 

១-ស្ពានបេឡេអូរទេ ០១កន្លែង ស្ថិតនៅក្នុងភូមិពូទ្រូក្រោម ឃុំសែនមនោរម្យ ស្រុកអូររំាង ប្រវែង ១៥ម៉ែត្រ ទទឹងស្ពាន៤ម៉ែត្ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនស្ថាបនាឆ្នាំ២០១២ មានគុណភាពមធ្យម អាចប្រើប្រាស់បាន។

 

២-ស្ពានបេឡេអូរម្ហូច ០១កន្លែង ស្ថិតនៅក្នុងភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ប្រវែង ៣៦ម៉ែត្រ ទទឹងស្ពាន៤ម៉ែត្រ ស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៦ មានគុណភាពមធ្យម អាចប្រើប្រាស់បាន ។

 

៣- ស្ពានបេឡេអូរប៉ោ-ពូគង់ ០១កន្លែង ស្ថិតនៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ប្រវែង ៣៦ម៉ែត្រ ទទឹងស្ពាន ៤ម៉ែត្រ ស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ឆ្មាំ២០១៦ គុណភាព មធ្យម អាចប្រើប្រាស់បាន។

 

៤- ស្ពានបេឡេអូរត្រេន ០១កន្លែង ស្ថិតនៅក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ប្រវែង ២១ម៉ែត្រ ទទឹងស្ពាន ៤ម៉ែត្រ  ស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៦ មានស្ថានភាពទ្រុឌទ្រោម មិនអាចប្រើប្រាស់បាន ៕

Share your thoughts