![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 8 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ និងក្រាលល្បាយក្រួស ចំនួន ២២ខ្សែ ត្រូវបានជួសជុល និងថែទាំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
- ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
![ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ និងក្រាលល្បាយក្រួស ចំនួន ២២ខ្សែ ត្រូវបានជួសជុល និងថែទាំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង 2 photo 2023 12 07 15 30 44](https://www.mrd.gov.kh/wp-content/uploads/2023/12/photo_2023-12-07_15-30-44-1000x563.jpg)
ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចូលរួមទទួលដំណេីរគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ និងឯកឧត្តម អ៉ិន ចន្ថា ចុះពិនិត្យ និងវាយតម្លៃបញ្ចប់ ១០០%គម្រោងថែទាំប្រចាំឆ្នាំ២០២៣ លើផ្លូវជនបទក្រាលកៅស៊ូពីរជាន់ ចំនួន៧ខ្សែ ប្រវែង ៥២ ៧៣០ម និងផ្លូវជនបទក្រាលល្បាយក្រួស ចំនួន ១៥ខ្សែ ប្រវែង១១៨ ៨០០ម ស្ថិតនៅស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីបានត្រួតពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយកការអនុវត្តបញ្ចប់ការងារថែទាំជាប្រចាំទាំងពីរគម្រោងខាងលើ៕