![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 13 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកវិទ្យានិងរដ្ឋាភិបាលឌីជីថល នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើអនុស្សារណ:នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការដាក់ឲ្យប្រើថ្នាលផ្ទៀតផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៤:២៩ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកវិទ្យានិងរដ្ឋាភិបាលឌីជីថល នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើអនុស្សារណ:នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការដាក់ឲ្យប្រើថ្នាលផ្ទៀតផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអភិវឌ្ឍន៍ជនបទ 2 photo 2023 12 09 18 08 54](https://www.mrd.gov.kh/wp-content/uploads/2023/12/photo_2023-12-09_18-08-54-1000x752.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសការាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារបច្ចេកវិទ្យានិងរដ្ឋាភិបាលឌីជីថល នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើអនុស្សារណ:នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការដាក់ឲ្យប្រើថ្នាលផ្ទៀតផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពី ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោក ម៉ឹង សុខវិសាល ទីប្រឹក្សាក្រសួង លោក អេវ សម្បត្តិ អគ្គាធិការរង ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណ: រួមជាមួយប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងមន្រ្តីតំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) សរុបចំនួន ១៤រូប។
អង្គប្រជុំបានពិភាក្សាលើខ្លឹមសារនៃអនុស្សារណ:នៃការយោគយល់គ្នារវាងក្រសួងទាំងពីរ ដែលក្នុងនោះមានរួមបញ្ចូលនូវប្រធានបទសំខាន់ៗចំនួន០៥ ដូចខាងក្រោម៖
១. ការដាក់ឲ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ហៅកាត់ថា “ឯកសារ”
២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៉ីនធឺណេត សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ
៣. ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តីរាជការ ក្រសួងអភិវឌ្ឍន៍ជនបទ
៤. ការគាំទ្រធនធាន បច្ចេកទេស និងថវិកា សម្រាប់កិច្ចការងារបន្តនិងគំនិតផ្តួចផ្តើមផ្សេងៗ របស់ក្រុមការងារបច្ចេកវិទ្យានិងរដ្ឋាភិបាលឌីជីថល
៥. គម្រោងនៃការបន្តដាក់ឲ្យប្រើប្រាស់ថ្នាល ឬសេវារដ្ឋាភិបាលឌីជីថលផ្សេងៗទៀត ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។