![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 8 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
មន្រ្ដីនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច គ្រឹង នៅខេត្តរតនគិរី
- ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
![មន្រ្ដីនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច គ្រឹង នៅខេត្តរតនគិរី 2 photo 2023 11 30 22 39 49](https://www.mrd.gov.kh/wp-content/uploads/2023/12/photo_2023-11-30_22-39-49-1000x638.jpg)
ខេត្តរតនគីរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិម៉ាស់ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី លោកទូច ប៉ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គស្ដីពី ការត្រួតពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច គ្រឹង ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលរងស្រុកអូរជុំ លោកមេឃុំប៉ូយ តំណាងមន្ទីរពាក់ព័ន្ធ អង្គការដៃគូ និងបងប្អូនជនជាតិដើមភាគតិច គ្រឹង សរុប ១៤៨ នាក់/ស្រី ៦២ នាក់ ។
កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យឡើងវិញនូវខ្លឹមសារបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍ជនជាតិដើមភាគតិច ជាពិសេសគឺ ជនជាតិ គ្រឹង ដែលចាត់ទុកថា ជាការត្រួតពិនិត្យជាលើកចុងក្រោយ នៃខ្លឹមសារនេះ ដោយមានគណៈកម្មាធិការសហគមន៍ ចាស់ទុំក្នុងភូមិ និងសមាជិកសហគមន៍ បានចូលរួមផ្តល់ជាមតិយោបល់យ៉ាងផុសផុល និងជាកិច្ចបញ្ចប់ពួកគាត់ បានយល់ស្របទៅលើខ្លឹមសារបទបញ្ជាផ្ទៃក្នុងនេះ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និសប្បាយរីរាយបំផុត ៕