ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលក្នុងការអនុវត្តកម្មវិធីទឹកស្អាតជនបទ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា  ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលក្នុងការអនុវត្តកម្មវិធីទឹកស្អាតជនបទ ដែលបានការគាំទ្រពីអង្គការយូនីសេហ្វ ដែលរៀបចំឡើងនៅបន្ទប់ប្រជុំសាខាកាកបាទក្រហមខេត្តព្រះវិហារ ដោយមានអ្នកចូលរួម សរុបចំនួន ២៧ នាក់ ស្រី ០៥ នាក់។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដូចខាងក្រោម៖

–  ពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសពាក់ព័ន្ធក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត

–  ពន្លឿនការអនុវត្តកម្មវិធីទឹកស្អាតជនបន ឱ្យមានអត្រាកំណើនខ្ពស់ដើម្បីសម្រេចតាមផែនការយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល

តាមរយ:សិក្ខាសាលានេះ សិក្ខាកាមដែលចូលរួមទទួលបានលទ្ធផលដូចខាងក្រោម៖

–  បានយល់ដឹង និងអាចធ្វើវឌ្ឍនភាពនៃស្ថានភាពទឹកស្អាតជនបទក្នុងខេត្តព្រះវិហារ

–  យល់ដឹងអំពីវិធីសាស្រ្តក្នុងការរៀបចំផែនការយុទ្ធសាស្រ្តក្នុងការធ្វើចំណាត់ថ្នាក់អាទិភាពទឹកស្អាតជនបទ

–  អាចកំណត់តំបន់អាទិភាពសម្រាប់ដៃគូអភិវឌ្ឍន៍គម្រោងទឹកស្អាតរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព

–  មានសមត្ថភាពតាមដាន និងសម្របសម្រួលដល់ការអនុវត្តកម្មវិធីទឹកស្អាតក្នុងតំបន់របស់ខ្លួន៕

Share your thoughts