ស្ពានដែកបេទ្បេ ស្ថិតនៅក្នុងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានស្ថាបនារួចរាល់ និងបានដាក់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់

ចែលរំលែក
photo 2023 11 09 11 52 24

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ ស្ពានដែកបេទ្បេនៅចំណុច (វាលត្រដក់ពង) ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានស្ថាបនារួចរាល់ និងបានដាក់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ដោយមានការចូលរួមពីអាជ្ញាធរស្រុក តំណាងរដ្ឋបាលខេត្តនិងបងប្អូនប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ។

ឆ្លៀតក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ និងគោរពអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដូចក្នុងពេលនេះសម្តេចបានផ្តល់ជាសមិទ្ធផលស្ពានដែកបេទ្បេ ឆ្លងកាត់បណ្តោះអាសន្ន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដំណើរ និងដឹកកសិផល ទៅកាន់ទីផ្សារ ជំនួសស្ពានបេតុងដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ និងឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ គ្រប់លំដាប់ថ្នាក់ ដែលបានជួយអន្តរាគមន៍ទាន់ពេលវេលា៕

១១ copy 1 scaledphoto 2023 11 09 11 52 24photo 2023 11 09 11 52 31photo 2023 11 09 12 11 30

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ