![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 9 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
កិច្ចប្រជុំប្រមូលព័ត៍មាន និងទិន្នន័យបន្ថែមអំពីតម្រូវការចាំបាច់ បញ្ហាប្រឈម និងដំណោះស្រាយលើវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ក្នុងការរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោងឲ្យបានល្អប្រសើរ របស់គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ជំហានទី ៤
- ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៥:៣៣ ល្ងាច
- សកម្មភាពក្រសួង
![កិច្ចប្រជុំប្រមូលព័ត៍មាន និងទិន្នន័យបន្ថែមអំពីតម្រូវការចាំបាច់ បញ្ហាប្រឈម និងដំណោះស្រាយលើវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ក្នុងការរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោងឲ្យបានល្អប្រសើរ របស់គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ជំហានទី ៤ 2 photo 2023 10 21 18 08 38](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-21_18-08-38-1000x753.jpg)
នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយកគម្រោង និងលោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋាន និងជាប្រធានគ្រប់គ្រងគម្រោង បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអ្នកសម្របសម្រួលគម្រោង ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោកស្រី Siti Hassanah និងមន្ត្រីបច្ចេកទេសនៃគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ជំហានទី ៤ ដើម្បីចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់កូនគ្រៀល មេភូមិ និងអ្នកទទួលផលដែលមានអ្នកចូលរួមសរុបចំនួន ៣៩នាក់ សម្រាប់ប្រមូលព័ត៍មាន និងទិន្នន័យបន្ថែមអំពីតម្រូវការចាំបាច់ បញ្ហាប្រឈម និងដំណោះស្រាយលើវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ក្នុងការរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោងឲ្យបានល្អប្រសើរ នៅសាលាសង្កាត់កូនគ្រៀល និងចុះត្រួតពិនិត្យទីតាំងសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ និងបង្គន់សាធារណៈនៅភូមិដងទង់ និងស្រះសហគមន៍ នៅភូមិសំរោងសែនជ័យ ២ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ សម្រាប់កញ្ចប់ទី ១៕