
ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ
១ ថ្ងៃមុន ថ្ងៃទី៨ ខែឧសភា ២០២៥
ខេត្តតាកែវ៖ នាថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចុះទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលបានជន់លិចកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចតំបន់ទំនាប ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រំប្រទល់ជាប់នឹងស្រុកបាទី ឃុំកុមារាជា និងឃុំក្រាំងលាវ ខេត្តតាកែវ ។
ដោយឡែកចំពោះផ្លូវជនបទដែលស្ថិតនៅក្នុងភូមិសាស្រ្ដស្រុកបាទី មានស្ថានភាពធម្មតាមិនទាន់មានរងការខូចខាតដោយជំនន់ទឹកភ្លៀងនេះនៅឡើយទេ ៕