ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក​ និងតំបន់ពាក់ស្នែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នៅសាលាខេត្តសៀមរាប។

ចែលរំលែក
3 5

ខេត្តសៀមរាប៖  នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋពីតំបន់រមនីយដ្ឋានអង្គរ ទៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក​ ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នៅសាលាខេត្តសៀមរាប។

 

ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានជម្រាបជូនអង្គប្រជុំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ  និងបានប្ដេជ្ញាថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តចូលរួមសហការឱ្យបានកាន់ល្អ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍ទាំងពីរខាងលើ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមការចង្អុលបង្ហាញ និងដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ។

 

ក្នុងឱកាសបូកសរុបអង្គប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹងរៀបចំព្រាងសេចក្ដីសម្រេចមួយ ដើម្បីដំណើរការអភិវឌ្ឍន៍តំបន់ទាំងពីរ តាមរយៈការបែងចែកតួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័ន នីមួយៗ និងពិភាក្សាអំពីការកសាងផ្លូវ បន្ថែមទៀតនៅក្នុងតំបន់ទាំងពីរ ឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍ និងរៀបចំផែនទីសម្រាប់សម្គាល់ទីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់រមនីយដ្ឋានអង្គរ ៕

1 52 53 54 55 56 57 58 59 410 411 312 2

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ