ឯកឧត្តម ប៉ា វង្សសុក្រិត រួមជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងចុះពិនិត្យសមិទ្ធផលខេត្តមណ្ឌលគិរី

ចែលរំលែក
photo 2023 10 09 13 55 54

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម ប៉ា វង្សសុក្រិត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ដោយមានការចូលរួមពី ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សរុបចំនួន១៣នាក់។

 

បន្ទាប់បានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងារ ៩ខែ ដើមឆ្នាំ២០២៣ របសើ លោក យន់ សារ៉ោម ប្រធានមន្ទីររួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរនាពេលកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្ដាប់នូវបញ្ញាប្រឈមនានា និងបានដោះស្រាយបញ្ហាប្រឈមតាមលទ្ធភាពជាក់ស្ដែង។

 

ពិធីសំណេះសំណាលបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាព ស្និទ្ធស្នាលជាទីបំផុត ដោយមានការថតរូបអនុស្សាវរីយ៍ផងដែរ។

 

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូអបដំណើរ ដោយមានការសម្របសម្រួលពី លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងមន្ត្រីបច្ចេកទេសមន្ទីរ បានចុះពិនិត្យសមិទ្ធផលមួយចំនួនដូចខាងក្រោម៖

 

–  ផ្លូវស្រែសង្គម-សុខសាន្ត ប្រវែងសរុប ២០ ៥០០ម៉ែត្រ ស្ថិតនៅឃុំស្រែសង្គម រហូតដល់ឃុំសុខសាន្ត ស្រុកកោះញែក

បានទទួលរងការខូចខាតប្រវែង ១២ ០០០ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង

 

–  ផ្លូវស្រែសង្គម-ស្រែហ៊ុយ ផ្លូវក្រាលល្បាយថ្មភ្នំ ប្រវែង ៣ ០០០ម៉ែត្រ ទទឹងខ្នងលើ៨ម៉ែត្រ និងស្ពានបេតុងប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រស្ថិតនៅឃុំស្រែសង្គម និងឃុំស្រែហ៊ុយ ស្រុកកោះញែក

 

–  ផ្លូវថែទាំលក្ខណៈខួប ក្រាលល្បាយថ្មភ្នំ ប្រវែង៧ ៥០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងលូប្រអប់មុខ២ (2Wx3Hx8m) ចំនួន ០២កន្លែង ស្ថិតនៅឃុំសុខសាន្ត ស្រុកកោះញែក

 

–  ចុះពិនិត្យអាងត្រងទឹកភ្លៀងចំណុះ ៤ម៉ែត្រគូប ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ៕

photo 2023 10 09 13 55 54 2photo 2023 10 09 13 55 54photo 2023 10 09 13 59 08photo 2023 10 09 17 30 35photo 2023 10 09 17 31 15 2photo 2023 10 09 17 31 15

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ