![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 11 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តជួសជុលបន្ទាន់កំណាត់ផ្លូវដែលខូចដោយជំនន់ទឹកភ្លៀងនៅស្រុកកែវសីមា
- ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១១:១០ ព្រឹក
- សកម្មភាពក្រសួង
![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តជួសជុលបន្ទាន់កំណាត់ផ្លូវដែលខូចដោយជំនន់ទឹកភ្លៀងនៅស្រុកកែវសីមា 2 photo 2023 10 08 12 30 03](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-08_12-30-03-1000x750.jpg)
ខេត្តមណ្ឌលគិរី៖ នាថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០២៣ លោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានអញ្ជើញទៅពិនិត្យការជួសជុលបន្ទាន់ផ្លូវជនបទក្រាលក្រួសក្រហមមួយខ្សែប្រវែង ៨ ៧០០ ម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ត្រង់ចំណុច ភូមិអូរអាម ឃុំស្រែខ្ទុម ទៅដល់ភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ។ ដោយសាតែកំណាត់ផ្លូវនេះមានការលិចលង់ដោយជំនន់ទឹកភ្លៀងកាលពីពេលកន្លងមក បានធ្វើឲ្យទឹកហូរកាត់ផ្ដាច់អស់ប្រវែង ៤ ៥០០ម៉ែត្រ ត្រង់ចំណុះភូមិស្រែខ្ទុម និងភូមិអូររណា ឃុំស្រែខ្ទុម ។
ក្នុងឱកាសពិនិត្យការជួសជុលផ្លូវបន្ទាន់នាពេលនេះ លោកប្រធានមន្ទីរអភិវឌ្ឍមន៍ជនបទខេត្ត បានបញ្ជាក់ថា៖ ការជួសជុលបន្ទាន់ផ្លូវនេះនឹងប្រើប្រាស់រយ:ពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ដើម្បីតភ្ជាប់កំណាត់ផ្លូវនេះជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន៕