![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 9 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ផ្លូវជនបទ២ខ្សែ ត្រូវបានក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ ដើម្បីត្រៀមតភ្ជាប់ផ្លូវបន្ទាន់ ដើម្បីសំរួលចរាចរជូនពលរដ្ឋឡើងវិញ
- ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១០:២៥ ព្រឹក
- សកម្មភាពក្រសួង
![ផ្លូវជនបទ២ខ្សែ ត្រូវបានក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ ដើម្បីត្រៀមតភ្ជាប់ផ្លូវបន្ទាន់ ដើម្បីសំរួលចរាចរជូនពលរដ្ឋឡើងវិញ 2 photo 2023 10 07 08 04 35](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-07_08-04-35-1000x667.jpg)
ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃសុក្រ ០៧ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ និង លោក និន ស៊ីណាត អនុប្រធាមន្ទីរទទួលបន្ទុក បានដឹកនាំមន្រ្តីបច្ចេកទេស ការិយាល័យផ្លូវជនបទ ចុះត្រួតពិនិត្យមើលនូវវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងកិច្ចអន្តរាគមន៍តភ្ជាប់ផ្លូវបន្ទាន់ ដើម្បីជូនប្រជាពលរដ្ឋធ្វើចរាចរឡើងវិញ របស់នាយកដ្ឋានផ្លូវលំជនបទ ក្នុងខេត្តពោធិ៍សាត់ លើផ្លូវជនបទចំនួន ០២ខ្សែ រួមមាន៖
⁃ ខ្សែផ្លូវទី១ ចាប់ពីផ្លូវ ទួលចារ-កែវមុន្នី មានប្រវែង ៩ ៣០០ម៉ែត្រ តភ្ជាប់ពីភូមិទួលចារ ឃុំអន្លង់វិល ស្រុកណ្តៀង ទៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ។
⁃ ខ្សែផ្លូវទី២ ចាប់ពីផ្លូវកែវមុន្នី-ផ្ទះគរ មានប្រវែង ៩ ២០០ម៉ែត្រ តភ្ជាប់ពី ភូមិកែវមុនី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ទៅភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង។