ឯកឧត្តម ជាម ហ៊ីម អញ្ជើញជាអធិបតីក្នុងកម្មវិធីទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍លើការងារផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ នៅខេត្តស្វាយរៀង

ចែលរំលែក
photo 2023 10 06 17 50 03

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍លើការងារផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត, លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋានក្រុមការងារវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត (PWG-S) ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តស្វាយរៀង ។ព្រមទាំងមានការចូលរួមពី ក្រុមការងារវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត ថ្នាក់ស្រុក និងក្រុមការងារលេខាធិការដ្ឋាន មកពីខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តរតនគិរី។

កម្មវិធីទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នេះ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី ឯកឧត្តមអភិបាលរងខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តរតនគិរី និងជាប្រធានក្រុមការងារវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH) ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង៣ និងសមាជិកនៃក្រុមការងារវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត-ស្រុក នៃខេត្តទាំង៣ ផងដែរ។

នៅរសៀលថ្ងៃដដែលនេះ ក្រុមការងារ បានបន្តចុះទស្សនកិច្ចនៅសាលាឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ដើម្បីដកស្រង់បទពិសោធន៍ឃុំ ODF និងភូមិ ODF រួមទាំងបានចុះពិនិត្យផ្ទាល់តាមខ្នងផ្ទះនៅក្នុងភូមិត្រោក និង ភូមិជៀសឫស្សី ។

ទស្សនកិច្ចសិក្សានេះមាន គោលបំណងសំខាន់ៗ ចំនួន ៤ ដូចខាងក្រោម៖

– ផ្តល់ចំណេះដឹងថ្មីបន្ថែមទៀតទៅដល់អ្នកចូលរួម ដើម្បីយកទៅផ្សព្វផ្សាយអនុវត្តនៅតាមខេត្ត និងស្រុករៀងៗខ្លួន

– ផ្តល់ឱកាសពិភាក្សា និងចែករំលែកនូវមេរៀន និងបទពិសោធន៍ល្អៗក្នុងការធ្វើអន្តរាគមន៍ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ និងមន្ទីរជំនាញដើម្បីសម្របសម្រួលការងារលើកកម្ពស់អនាម័យជនបទ

– ពង្រីកវិសាលភាពចំណេះដឹងបច្ចេកទេសឱ្យកាន់តែទូលំទូលាយដើម្បីទទួលបាននូវស្ថានភាព ODF ជាបន្តបន្ទាប់ទៀត៕

photo 2023 10 06 17 49 58photo 2023 10 06 17 50 03photo 2023 10 06 17 50 28photo 2023 10 06 17 50 29photo 2023 10 06 17 52 17photo 2023 10 06 17 52 18 2photo 2023 10 06 17 52 18

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ