![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 8 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្ដម ឌៀប កាណូរ៉ា ដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណ: និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះពិនិត្យទីតាំងតម្លើងម៉ាសុីនបំប្លែងកាកសំណល់សរីរាង្គនិងសមិទ្ធផលការងារ របស់អង្គការមូលនិធិនៃក្តីសង្ឃឹម (OHF) នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
- ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្ដម ឌៀប កាណូរ៉ា ដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណ: និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះពិនិត្យទីតាំងតម្លើងម៉ាសុីនបំប្លែងកាកសំណល់សរីរាង្គនិងសមិទ្ធផលការងារ របស់អង្គការមូលនិធិនៃក្តីសង្ឃឹម (OHF) នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង 2 photo 2023 09 29 12 18 49](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-29_12-18-49-1000x486.jpg)
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណ: និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះពិនិត្យទីតាំងតម្លើងម៉ាសុីនបំប្លែងកាកសំណល់សរីរាង្គនិងសមិទ្ធផលការងារ របស់អង្គការមូលនិធិនៃក្តីសង្ឃឹម (OHF) នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បេសកកម្មនេះមានការចូលរួមពី លោក ឡុក វឌ្ឍី ប្រធានមន្ទីរ រួមជាមួយមន្រ្តីបច្ចេកទេសរបស់មន្ទីរ អភិវឌ្ឍន៍ជនបទខេត្តព្រៃវែង លោក វ៉នព្រហ្មលោម៉ា អនុប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ និងមន្រ្តីបច្ចេកទេសការិយាល័យជំនាញ និងលោកស្រី ល្វីន សាន សាន ប្រធានអង្គការមូលនិធិនៃក្តីសង្ឃឹម រួមជាមួយប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលក្តីសង្ឃឹម ប្រធានភូមិនៃក្តីសង្ឃឹមនិងប្រធានកម្មវិធីជីធម្មជាតិ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ការងារពីតំណាងអង្គការរួចមក ឯកឧត្តមអនុរដ្ឋលេខាធិការ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមកក្នុងការចូលរួមចំណែក លើកិច្ចការងារអភិវឌ្ឍន៍ជនបទ ជាមួយក្រសួង ព្រមទាំងបើកកិច្ចពិភាក្សាខ្លីលើកិច្ចការងារសហប្រតិបត្តិការរវាងអង្គការនិងក្រសួងអភិវឌ្ឍន៍ជនបទ និងពិភាក្សាពីទីតាំងនៃការតម្លើងម៉ាស៊ីនបំប្លែងកាកសំណល់សរីរាង្គ ដែលនឹងគាំទ្រឲ្យគម្រោងកម្មវិធីជីធម្មជាតិ របស់អង្គការមូលនិធិនៃក្តីសង្ឃឹម (OHF)។
បន្ថែមពីនេះ ឯកឧត្តម អនុរដ្ឋលេខាធិការ និងក្រុមការងារទាំងមូលក៏បានចុះពិនិត្យសកម្មភាពការងារនិងសមិទ្ធផល របស់អង្គការមូលនិធិនៃក្តីសង្ឃឹម (OHF) ចំនួន០៣ ដូចខាងក្រោម៖
១. បានចុះពិនិត្យទីតាំងសមស្របសម្រាប់ការតម្លើងម៉ាស៊ីនបំប្លែងកាកសំណង់សរីរាង្គ ក្នុងទីស្នាក់ការអង្គការមូលនិធិនៃក្តីសង្ឃឹម(OHF) ដែលស្ថិតនៅក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
២. បានចុះពិនិត្យម៉ាសុីនចម្រោះទឹកខ្នាតតូច ១៥០០លីត្រ ដាក់ដំណើរការឲ្យប្រើប្រាស់ក្នុងសាលាបឋមសិក្សាក្រចាប ក្នុងភូមិក្រចាបទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
៣. បានចុះពិនិត្យសមិទ្ធផលនៃការសាងសង់ផ្ទះនិងបង្គន់អនាម័យចំនួន២ទីតាំង ដែលបានផ្តល់ជូនទៅជនក្រីក្រ ២គ្រួសារ នៅក្នុងភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕