![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 9 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ
២ ម៉ោងមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
ខេត្តប៉ៃលិន: ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ត ប្ញទ្ធី ប្រធានមន្ទីរនិងជាប្រធានគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ បានដឹកនាំមន្ត្រីបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចុះត្រួតពិនិត្យការងារកៀរកិនបង្ហាប់ស្រទាប់ Sub Base លើការងារស្ថាបនាផ្លូវកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ២០,៨៥០គីឡូម៉ែត្រ ទទឹងចរាចរណ៍៦ម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (National Restoration of Rural Productive Capacity Project) គាំទ្រថវិកាដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕