![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 7 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញរបស់នាយកដ្ឋាន អញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ “យុវជនជនជាតិដើមភាគតិចជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស្វ័យសម្រេច”
- ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៩:០៨ ព្រឹក
- សកម្មភាពក្រសួង
![លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញរបស់នាយកដ្ឋាន អញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ “យុវជនជនជាតិដើមភាគតិចជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស្វ័យសម្រេច” 2 photo 2023 09 15 10 23 03](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-15_10-23-03-1000x750.jpg)
ខេត្តមណ្ឌលគិរី: នាព្រឹកថ្ងៃសុក្រ ១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញរបស់នាយកដ្ឋាន អញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ “យុវជនជនជាតិដើមភាគតិចជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស្វ័យសម្រេច” នៅក្នុងបរិវេណសាលាឃុំស្រែព្រះ ស្ថិតក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីតំណាង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត តំណាងអភិបាលស្រុក កងកម្លាំងស្រុកទាំង៣ប្រភេទ តំណាងលោកមេឃុំ និងបងប្អូនជនជាតិដើមភាគតិច ព្នង ដែលមានចំនួនសរុប ២៦៣នាក់/ស្រី ១៥៣ នាក់។
ការប្រារព្ធពិធីអបអរសាទរនេះ មានគោលបំណងសំខាន់ៗចំនួន ៤ ដូចខាងក្រោម:
១.រម្លឹកដល់ទិវាជនជាតិដើមភាគតិចពិភពលោក នៅកម្ពុជា
២.លើកកម្ពស់ភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងភាពជាដៃគូអភិវឌ្ឍន៍លើការងារអភិវឌ្ឍ និងអភិរក្សប្រកបដោយចីរភាព
៣.លើកកម្ពស់ការយល់ដឹងពីសិទ្ធិជនជាតិដើមភាគតិច ជាពិសេសស្រ្តី និងយុវជនក្នុងការការពារវប្បធម៌ -ប្រពៃណី ដើម្បីលុបបំបាត់ទម្រង់នៃការរើសអើងលើជនជាតិដើមភាគតិច
៤.ដើម្បីចែករំលែកវប្បធម៌តាមរយ:ការតាំងបង្ហាញផលិតផលរបស់បងប្អូនជនជាតិដើមភាគតិច ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែច្បាស់ពីរបៀបរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច។
ពិធីបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និតស្នាលគួរជាទីភាតរ ដែលជាលទ្ធផល អ្នកចូលរួមបានយល់ដឹងអំពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណីទំនៀមទំលាប់ និងបញ្ហាប្រឈមរបស់ស្រ្តី និងយុវជនជនជាតិដើមភាគតិចទាំងអស់៕