ក្រុមការងារអនុវត្ដគម្រោង​កម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទជំហានទី០៤ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានចុះប្រជុំ​ស្តីពី​លក្ខខណ្ឌ​នៃការ​ស្តារស្រះ​ របស់​គម្រោង​ សម្រាប់ភូមិដែល​បានស្នេី​សុំ​ស្តារ​ស្រះ​​សហគមន៍

ចែលរំលែក
photo 2023 09 15 16 10 26 2

ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ០១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣​ ក្រុមការងារអនុវត្ដគម្រោង​កម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទជំហានទី០៤ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានចុះប្រជុំ​ស្តីពី​លក្ខខណ្ឌ​នៃការ​ស្តារស្រះ​ របស់​គម្រោង​ សម្រាប់ភូមិដែល​បានស្នេី​សុំ​ស្តារ​ស្រះ​​សហគមន៍​ ដោយមានការចូលរួម​ពីសមាជិកក្រុមប្រឹក្សាឃុំតាគង់ និង​មេភូមិចំនួន​​ ០៦ភូមិ​ មានដូចជា៖ ១.ភូមិ​ចែងម៉ែង​,២.ភូមិ​ប៉ោយអង្គរ​,៣.ភូមិស្រះភ្លោះ,៤.ភូមិ​​​ខ្ជាយ,៥.ភូមិបុស្សធំ,៦.ភូមិ​ប្រាសាទ​រាង​ ក្នុងឃុំតាគង់ ស្រុកម៉ាឡៃ និងមានអ្នកចូលរួមសរុប​ចំនួន​ ​១១នាក់​​។

កិច្ចប្រជុំខាងលើ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីគោល​ការណ៍​ និងលក្ខខណ្ឌរបស់គម្រោងដូចជាការ​ធ្វើ​របង​ ការថែទាំ​ នៅពេលបានទទួលសមិទ្ធផល​នេះ​ឱ្យ​មា​ន​និរន្តរភាព​៕

photo 2023 09 15 16 10 25photo 2023 09 15 16 10 26photo 2023 09 15 16 10 28

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ