ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក នួន សុខា ប្រធានក្រុមទី១ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ ក្រុម ការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារបញ្ចប់ ១០០% លើការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ៤ ៣២០ម ទទឹង ៨ម កម្រាស់ ០,២ម ស្ថាបនាស្ពានបេតុងចំនួន ០១កន្លែង ប្រវែង ១៥ម ទទឹង ៨ម ស្ថាបនាលូប្រអប់មុខបីចំនួន ០១កន្លែង លូប្រអប់មុខមួយចំនួន ០១កន្លែង លូមូលមុខបីចំនួន ០៩កន្លែង លូមូលមុខពីរចំនួន ០៣កន្លែង លូមូលមុខមួយចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិតាគាត់កើត ទៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គម្រោងឆ្នាំ ២០២១ ) ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ (គម្រោងលេខ៖ DRR-NC-2021-No.060)

បន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារបច្ចេកទេសរួចមក បានផ្តល់នូវសចក្តីណែនាំឱ្យអ្នកទទួលការធ្វើការស្រោចទឹក កៀរកិនបង្ហាប់ ស្រទាប់ល្បាយថ្មភ្នំបន្ថែមទៀត ឲ្យបានហាប់ល្អ សម្រួលជើងទេរសងខាងផ្លូវ បង្ហាប់ដីនៅតាមក្បាលលូប្រអប់ និងលូមូល រួមទាំងពន្លឿនការងារដែលនៅសេសសល់ឲ្យបានលឿនស្របតាមកាលបរិច្ឆេទក្នុងកិច្ចសន្យាគម្រោង។ ជារួមលទ្ធផលការងារស្ថាបនាផ្លូវខាងលើ អាចទទួលបញ្ចប់ ១០០% បាន។

Share your thoughts