ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមដំណើរដោយឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំក្រុមកាងារបច្ចេកទេសចុះធ្វើការជួសជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហម មួយខ្សែនៅខេត្តតាកែវ

នាព្រឹកថ្ងៃសុក្រ ១៤កេីត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំក្រុមកាងារបច្ចេកទេសចុះធ្វើការជួសជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហម មួយខ្សែប្រវែង ១១ ២០០ ម៉ែត្រ ដែលខូចខាតទាំងស្រុងដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ និងស្ពានអូសារ៉ាយប្រវែង ៣០ ម៉ែត្រ បាក់ស្រុតដោយសារជំនន់ទឹកភ្លៀង។ ផ្លូវនេះមានទីតាំងតភ្ជាប់ពីវត្តត្នោតជុំត្រង់ចំណុចភូមិត្នោតជុំទៅដល់ភូមិដំណាក់ថ្លុង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែទៀតក្នុងគម្រោងជួសជុលបន្ទាន់ មានប្រវែង ១៣ ៧០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំពពេល ឃុំជាងទង និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា៖ ស្ថានភាពជំនន់ទឹកភ្លៀងបានចាប់ផ្ដើមស្រកជាបណ្ថើរៗហើយ បានបន្សល់ទុកនូវការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពានជាដើម។ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តយុទ្ធសាស្រ្ដ ពីរសំខាន់ៗ ។

ទី១-ចំពោះផ្លូវ ស្ពាន ដែលខូចធ្ងន់ធ្ងរ ឬដាច់ពុំអាចចរាចតណ៍បាន ត្រូវធ្វើការកែសម្រួលបន្ទាន់ដើម្បីភ្ជាប់ចរាចរណ៍ឡើងិញ ។

ទី២-ត្រូវធ្វើការសិក្សាលម្អិតដើម្បីធ្វើការជួសជុលឲ្យមានលក្ខណៈរឹងមាំប្រកបដោយគុណភាព៕

Share your thoughts