ប្រជាពលរដ្ឋក្រីក្រចំនួន ១៣ភូមិក្នុងស្រុកទឹកឈូ ខេត្តកំពតបានទទួល សារអបរំ និងផ្ទាំងរូបភាព អំពីការការពារជំងឺកូវីដ១៩ ពីក្រុមការងារថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត

នាថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ក្រុមការងារថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត សហការជាមួយរដ្ឋបាលស្រុកទឹកឈូ ខេត្តកំពត និងដោយមានការគាំទ្រពីអង្គការភ្លែនកម្ពុជា ( Plan Cambodia ) បានបន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ ការចម្លងជំងឺ Covid-១៩ តាមរយៈការចាក់មេក្រូផ្សាយសារអប់រំ និងចែកផ្ទាំងរូបភាព (poster ) ពីវិធីទប់ស្កាត់ហានិភ័យជម្ងឺកូវីដ ១៩ និងអំពីរបៀបលាងសម្អាតដៃជាមួយ សាប៊ូ បានចំនួន ៥៥០ ផ្ទាំង ចែកអាកុលដល់ ជនបង្គោលភូមិចំនួន ៣០ លីត្រ និងចែកសាប៊ូលាងដៃ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១៣ ភូមិ ក្នុងឃុំចំនួន៣ គឺឃុំត្រពាំងព្រីង ឃុំបឹងទូក និងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

Share your thoughts