មន្រ្ដីថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងខេត្តកំពង់ស្ពឺបន្តផ្សព្វផ្សាយទប់ស្កាត់ជំងឺកូវីដ១៩ នៅមូលដ្ឋានរបស់ខ្លួន

នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ សកម្មភាព ចុះចាក់ផ្សាយសារអប់រំតាមមេក្រូ វគ្គទីមួយស្តីពីការលាងសម្អាតដៃជាមួយសាប៊ូ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់អាជ្ញាធរឃុំ ចំនួន០៧ឃុំនៃស្រុកជាំក្សាន្ត ស្មើនឹង ៤២ភូមិ ។ ការចុះយុទ្ធនាការនេះ ក្រុមការងារបានចាក់មេក្រូនៅមូលដ្ឋាន ស្រុក ក្រុងទាំង ៨ ស្មើ ៥១ ឃុំ/សង្កាត់ ស្មើនឹង ២៣២ ភូមិ ដែលកម្មភាពនេះឧបត្ថម្ភគាំទ្រថវិកាពីអង្គការយូនីសេហ្វ។

ដោយឡែកនៅចាប់ពីថ្ងៃទី ២៧ រហូតដល់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ដោយមានការគាំទ្រពីអង្គការ UNICEF ក្រុមការងារថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរឃុំ សង្កាត់ មណ្ឌលសុខភាព ប៉ុស្តិនគរបាល និងប្រជាការពារភូមិ បានបន្តធ្វើសកម្មភាពចុះអប់រំប្រជាពលរដ្ឋផ្ទាល់តាមខ្នងផ្ទះ និងផ្សព្វផ្សាយសារសម្លេងតាមរយៈចាក់មេក្រូបំពោងសម្លេងស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូ និងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជុំទី ២ នៅក្នុងស្រុក ក្រុង ទាំង ០៨ សរុប ៨៧ ឃុំ/សង្កាត់ ស្មើនឹង ១ ៣៧៨ ភូមិ ស្មើនឹង ១៦ ៥៣៣ ខ្នងផ្ទះ និងចុះធ្វើការផ្សព្វផ្សាយ សារសម្លេងស្តីពី ការ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ តាមភូមិបានចំនួន ១០៩ ៤៦៤ ខ្នងផ្ទះ៕

Share your thoughts