
ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានចូលរួម កម្មវិធីពិគ្រោះយោបល់ និងទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថានភាពជនជាតិដើមភាគតិចកួយ លើការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការថែរក្សា និងការពារធនធានធម្មជាតិតាមបែបប្រពៃណី
- ២៣ ម៉ោងមុន ថ្ងៃទី៣១ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តព្រះវិហារ៖ នាថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកស្រី សេង កុសុមា ប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាល និងលោក ណុប ស្រស់ អនុប្រធានការិយាល័យ បានចូលរួមកម្មវិធីពិគ្រោះយោបល់ និងទស្សនកិច្ចសិក្សា ស្វែងយល់ អំពីស្ថានភាពជនជាតិដើមភាគតិចកួយ លើការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការថែរក្សា និងការពារធនធានធម្មជាតិតាមបែបប្រពៃណី របស់ជនជាតិដើមភាគតិចកួយ នៅភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងកម្មវិធីនេះមានសមាសភាពចូលរួមពី តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងយុត្តិធម៌ អភិបាលរងនៃគណៈអភិបាលខេត្ត លោកមេឃុំ លោកមេភូមិ តំណាងអង្គការWCS, CIPO, AFD និងប្រជាពលរដ្ឋ សរុប ២៣២នាក់ ស្រី១២៥នាក់។ ក្នុងនោះដែរលោកស្រី សេង កុសុមា ក៏បានធ្វើការចែករំលែកនូវក្របខ័ណ្ឌការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជាផងដែរ។