
មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការពង្រឹងសមត្ថភាពគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)
- ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកោះកុង៖ នាថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក កាន់ សុធន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការពង្រឹងសមត្ថភាពគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ដោយមានការចូលរួពីសំណាក់ លោក លោកស្រី ប្រធាននិងអនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទ រួមទាំងលោកមេឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុងផងដែរ។
វគ្គបណ្ដុះបណ្ដាលបានរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង តាមរយៈថវិកាកម្មវិធីប្រចាំឆ្នាំ២០២៥ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដែលមានសិក្ខាកាមចូលរួមសរុប ២៦នាក់ ស្រី០៦នាក់ មកពីភូមិចំនួន០៥ ស្ថិតនៅឃុំកណ្ដោល។
គោលបំណងដើម្បីពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍភូមិ បង្កើនប្រសិទ្ធភាពដឹកនាំការងារអភិវឌ្ឍន៍ភូមិដោយសហគមន៍តាមរយ:គណ: កម្មាធិការអភិវឌ្ឍន៍(គ.អ.ភ)។