
លោកស្រី សំ សុម៉ាលី បានចូលរួមប្រជុំពិភាក្សា ស្ដីពីការរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា
- ១ ថ្ងៃមុន ថ្ងៃទី៣១ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំមន្រ្តី ២រូប ចូលរួមប្រជុំពិភាក្សា ស្ដីពីការរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ជាមួយតំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោកប្រធានមន្ទីរ និងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំដែលមានសមាសភាពចូលរួមពី ក្រុមការងារនាយកដ្ឋាន តំណាងសាលាខេត្ត និងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទសរុបចំនួន ៨រូប ។
ក្នុងកិច្ចប្រជុំនេះបានការពិភាក្សាលើចំនុចសំខាន់ៗ៤ចំណុចរួមមាន៖
១.ដំណើរការនៃការរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា
២.សមាសភាព និងក្រុមជនជាតិដើមភាគតិចដែលត្រូវចូលរួម
៣.ការកំណត់ទីតាំងប្រារព្ធពិធី និងការហែរក្បួន
៤.លទ្ធភាព និងកិច្ចសហការរវាងសាលាខេត្តកំពង់ធំ មន្ទីរ និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការគាំទ្រដំណើរការនៃការរៀបចំទិវា។