
ថវិកា ចំនួន ៦០ ០០០ ០០០រៀល របស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា
១៧ នាទីមុន ថ្ងៃទី១ ខែមិថុនា ២០២៥
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក ទិត្យ សុផា អគ្គាធិការរង បានដឹកនាំកិច្ចប្រជុំអង្គភាពគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ក្នុងគោលបំណងដើម្បី៖
១. ពន្យល់អំពីតួនាទី និងការទទួលខុសត្រូវរបស់ PMU និង PIC ( NKEs & PIU)
២. ពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធី
៣. បញ្ហាប្រឈម និងដំណោះស្រាយ
៤. ពិភាក្សាការងារបន្ត ពិសេសការពង្រឹងគុណភាពហេដ្ឋារចនាសម្ពន្ធទឹក និងអនាម័យ និង
៥. ពិភាក្សាការងារផ្សេងៗ