
ថវិកា ចំនួន ៦០ ០០០ ០០០រៀល របស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា
២២ នាទីមុន ថ្ងៃទី១ ខែមិថុនា ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ លោក ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងក្រុមការងារបានជួបប្រជុំពិភាក្សាការងារជាមួយលោក SANJAY SHARMA អគ្គនាយក លោក Himanshu Goyal ប្រធានគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុនរដ្ឋ WAPCOS LTD នៅបន្ទប់ប្រជុំនាយកដ្ឋាន។
កិច្ចប្រជុំនេះបានផ្ដោតទៅលើ ការស្វែងយល់ឲ្យបានច្បាស់អំពីសាវតា និងបទពិសោធន៍ជាច្រើនរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុននេះមកតាំងនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៨ ហើយបានធ្វើការជាមួយស្ថាប័នរដ្ឋ ឯកជន ចំនួន ៧៥ ប្រទេស នៅទូទាំងពិភពលោក លើវិស័យចំនួន ០៣ គឺ ទឹក ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើបង្ហាញអំពីកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នដទៃទៀតលើការអនុវត្តគម្រោងទឹក ផ្លូវ និងប្រព័ន្ធធារាសាស្រ្ត។