
លោក សុក សុផល្លី ដឹកនាំមន្រ្តីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ច ដំណើរការរៀបចំកម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា
- ៤ ថ្ងៃមុន ថ្ងៃទី២៨ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖នាថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥ លោក សុក សុផល្លី អគ្គនាយករងបច្ចេកទេស បានដឹកនាំមន្រ្តីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចដំណើរការរៀបចំកម្មវិធីអភិបាលកិច្ច ធនធានទឹកដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Faith Considine លេខាទី២ តំណាងអោយស្ថានទូត អូស្ត្រាលី ប្រចាំនៅប្រទេសកម្ពុជា ដែលមានសមាសភាពចូលរួមសរុបចំនួន ២៥នាក់ ស្រី ៣នាក់ ដែលបានអញ្ជើញមកពីក្រសួងពាក់ពន្ធ័លើវិស័យផ្គត់ផ្គង់ទឹក។ កិច្ចប្រជុំពិគ្រោះយោបល់នេះមានគោលបំណងគឺ៖
១.កំណត់បង្ហាញពីគំនិត និងផែនការការងារដំបូងសម្រាប់កម្មវិធី CCRWGP។
២.ស្វែងយល់យោបល់ពីភាគីពាក់ព័ន្ធស្តីពីរចនាសម្ព័ន្ធកម្មវិធី។
៣.កំណត់នូវលទ្ធភាពសហការជាមួយសកម្មភាព ឬគម្រោងដទៃៗដែលកំពុងអនុវត្ត។
៤.ជំរុញការចូលរួមយ៉ាងទូលំទូលាយ និងសមាសភាពជាម្ចាស់កម្មវិធីភាគីពាក់ព័ន្ធទាំងអស់៕