
ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើគម្រោងការងារស្ថាបនាផ្លូវ ក្រាលដីល្បាយក្រួសចំនួន ៣ខ្សែ ប្រវែងសរុប ៦ ៣០០ម នៅស្រុកជីក្រែង ខេត្តសៀមរាប
- ៥ ថ្ងៃមុន ថ្ងៃទី២៧ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើគម្រោងការងារស្ថាបនាផ្លូវ ក្រាលដីល្បាយក្រួសចំនួន ៣ខ្សែ ប្រវែងសរុប ៦ ៣០០ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ៦កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅ ភូមិគោកធ្លក, ភូមិព្រៃធំ, ភូមិតាភ្ញា, ភូមិស្វាយពក, ភូមិស្លែងកោង, និងភូមិថ្លុកស្មាច់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដោយមានការចូលរួមពីតំណាងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងអាជ្ញាធរមូលដ្ឋាន មួយចំនួនទៀត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសំណេះសំណាលដោយពាំនាំនូវការស្រលាញ់នឹករលឹកយ៉ាងខ្លាំងនិងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អាជ្ញាធរមូលដ្ឋានក្នុងអង្គពិធីនេះ។
ក្នុងពេលនេះ ឯកឧត្តម អ៊ិន ចន្ថា បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ៣. ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ៤. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងទី៥. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ និងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យខាងតែបាន, ចូលរួមថែរក្សាខ្សែផ្លូវទាំង៣នេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង និងសូមឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕