
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)
- ៧ ថ្ងៃមុន ថ្ងៃទី២៥ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តរតនគិរី៖ នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) នៅឃុំប៉ូយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី តាមរយៈថវិកាកម្មវិធីប្រចាំឆ្នាំ ២០២៥ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៦នាក់ ស្រី ០២នាក់ ជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)មកពីឃុំចំនួនពីរឃុំ មានចំនួន០៨ គឺភូមិខ្មែង ភូមិក្រឡា ភូមិស្វាយ ភូមិក្រ ភូមិម៉ាស ភូមិតាង៉ាច ភូមិកងកុយ ភុមិកាន់ឈឺង ឃុំប៉ូយ និងចំនួន០៣ភូមិគឺភូមិថារ៉ងជង ភូមិថារ៉ងស្វាយ ភូមិតាកាម៉ាល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
បញ្ជាក់៖ ការបណ្ដុះបណ្ដាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ក្នុងគោលបំណងពង្រឹងសមត្ថភាពភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) ដើម្បីបង្កើនប្រសិទ្ធភាពការដឹកនាំការងារអភិវឌ្ឍន៍ភូមិដោយសហគមន៍ តាមរយៈគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) ពីព្រោះភូមិខ្មែង ឃុំប៉ូយ ត្រូវបានជ្រើសរើសជាគោលដៅ “ភូមិគំរូគន្លឹះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០២៥។