
មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ នៅស្រុកស្ទឹងត្រង់
- ៦ ម៉ោងមុន ថ្ងៃទី៧ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ដែលរៀបចំនៅសហគមន៍ស្ទឹងត្រង់ ស្ថិតក្នុងភូមិអង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ដែលវគ្គបណ្តុះបណ្តាលខាងលើនេះ មានសិក្ខាកាមចូលរួមចំនួន ២៦នាក់ ដែលជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) អញ្ជើញមកពីឃុំចំនួនពីរ គឺឃុំសូភាស មានចំនួន ៧ភូមិ និងឃុំមេសរជ្រៃ ចំនួន ៤ភូមិ នៃស្រុកស្ទឹងត្រង់ ។
សូមបញ្ជាក់ផងដែរថា ការបណ្ដុះបណ្ដាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ក្នុងគោលបំណងពង្រឹងសមត្ថភាពភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកនាំការងារអភិវឌ្ឍន៍ភូមិដោយសហគមន៍ តាមរយៈគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ពីព្រោះភូមិសំបូរ ឃុំសូភាស ត្រូវបានជ្រើសរើសជាគោលដៅ “ភូមិគំរូគន្លឹះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០២៥។