
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងឯកសារផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0)
- ៤ ម៉ោងមុន ថ្ងៃទី១ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស . ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងឯកសារផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ក្រោមអធិបតីភាព ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន។
សិក្ខាសាលាខាងលើនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ក្រោមគោលបំណង ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងវិធានការឆ្លើយតបតាមវិស័យរបស់ក្រសួង- ស្ថាប័ន ដែលបានដាក់នៅក្នុងសេចក្តីព្រាង (NDC 3.0)របស់កម្ពុជា និងមានការចូលរួមពីសំណាក់ លោក ទាង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ លោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោក ស្រេង សុខមាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ៕