
ឯកឧត្តម លី ណារុន អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ” វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៥ ២០២៨ “
- ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ៖ នាថ្ងៃចន្ទ និងថ្ងៃអង្គារ ៩-១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោក ស៊ីយ៉ុន សុចិត្រ អគ្គនាយករងបច្ចេកទេស និង លោក តាន់ វាសនា ប្រធានស្តីទីមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ធំ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ” វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៥ ២០២៨ ” ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ នៅសាលាខេត្តកំពង់ធំ។
សិក្ខាសាលា មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិចំណុះរដ្ឋបាលខេត្តកំពង់ធំ, សហគមន៍ទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៥-២០២៨” ក្នុងគោលដៅប្រែក្លាយប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន រួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចផ្ទៃក្នុង ដោយប្រើប្រាស់សក្តានុពល និងធនធានវប្បធម៌ និងធម្មជាតិ ព្រមទាំងចូលរួមដល់ការលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍសហគមន៍ តាមរយៈការបង្កើត និងបង្កើនឱកាសការងារ និងការបង្កើនប្រភពចំណូលជូនប្រជាពលរដ្ឋ៕