ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅសាលាបឋមសិក្សា មា នក ស្រុកសាមគ្គីមានជ័យ
១ ម៉ោងមុន ថ្ងៃទី១ ខែមិថុនា ២០២៥
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាតំណាងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ នេះ និងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ដោយមានសមាសភាពចូលរួមសរុបចំនួន ១២០០ អង្គ/នាក់ ។