
ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ
១៩ ម៉ោងមុន ថ្ងៃទី៨ ខែឧសភា ២០២៥
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ (Fit For Hope 2024 ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅសណ្នាគារសូហ្វីតែល។
កម្មវិធីនេះរៀបចំឡើងដោយក្រសួងកិច្ចការនារី សហការជាមួយក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក្នុងគោលបំណងកាត់បន្ថយអាត្រាការស្លាប់នៃស្ត្រី និងការយល់ដឹងអំពីជំងឺមហារីកសុដន់ ដោយទទួលបាននូវព័ត៌មានគ្រប់គ្រាន់ក្នុងការពិនិត្យ ពិគ្រោះជំងឺទាន់ពេលវេលា៕