![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 5 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
លោកស្រី នួន មុនីចិន្តា ទទួលជួបពិភាក្សាការងារជាមួយអ្នកជំនាញការបង្កើតការងារ និងការអភិវឌ្ឍសហគ្រាស មកពីការិយាល័យអង្គការអន្តរជាតិខាងការងារ ( ILO) ប្រចាំប្រទេសថៃ កម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
- ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៣:១៩ ល្ងាច
- សកម្មភាពក្រសួង
![លោកស្រី នួន មុនីចិន្តា ទទួលជួបពិភាក្សាការងារជាមួយអ្នកជំនាញការបង្កើតការងារ និងការអភិវឌ្ឍសហគ្រាស មកពីការិយាល័យអង្គការអន្តរជាតិខាងការងារ ( ILO) ប្រចាំប្រទេសថៃ កម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ 2 photo 2024 06 11 14 23 07](https://www.mrd.gov.kh/wp-content/uploads/2024/06/photo_2024-06-11_14-23-07-1000x750.jpg)
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានទទួលជួបពិភាក្សាការងារជាមួយ លោក Kelvin Alwyn Sergeant អ្នកជំនាញការបង្កើតការងារ និងការអភិវឌ្ឍសហគ្រាស មកពីការិយាល័យអង្គការអន្តរជាតិខាងការងារ ( ILO) ប្រចាំប្រទេសថៃ កម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក ទុន សោភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ស្តីពីការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ០៦នាក់។
កិច្ចប្រជុំនេះបានពិភាក្សាទៅលើចំណុចមួយចំនួនដូចខាងក្រោម ៖
១. ការប្រកបរបបមុខរបបចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច (ពិសេសស្រ្តីជនជាតិដើមភាគតិច)
២. ផែនការសកម្មភាពរបស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដើម្បីស្វែងរកសង្គតិភាពរវាងនាយកដ្ឋាន និងអង្គការអន្តរជាតិខាងការងារ
៣. ការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងការជំរុញឱ្យមានសហគមន៍ជនជាតិដើមភាគតិចគំរូ ដែលស្របនឹងលក្ខខណ្ឌរស់នៅរបស់ពួកគាត់៕