មន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យានៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើតេស្ដរហ័សរកសារធាតុញៀន

ចែលរំលែក
3H2A9430

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង​បានរៀបចំធ្វេីតេស្ដរហ័សរកសារធាតុញៀន  ដែលមានមន្ត្រី​ និងមន្រ្ដីជាប់កិច្ចសន្យាចូលរួមចំនួន ៦៥៦នាក់ ក្នុងនោះស្រី ២០៨នាក់។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្ដម ផៃ ចាន់ធី  អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិនិត្យសកម្មភាពការធ្វើតេស្ដនេះផងដែរ។ កម្មវិធីនេះក៏មានការសម្របសម្រួលដោយ ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្រ្ដីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ។

 

សូមបញ្ជាក់ផងដែរថា ការធ្វើតេស្តរហ័សដើម្បីឈានទៅរកឱ្យឃើញសារធាតុញៀននៅក្នុងជួរមន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យា គឺយោងតាមបទបញ្ជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ៕

3H2A9310 scaled 3H2A9312 scaled 3H2A9322 scaled 3H2A9324 scaled 3H2A9342 scaled 3H2A9343 scaled 3H2A9346 scaled 3H2A9348 scaled 3H2A9358 scaled 3H2A9361 scaled 3H2A9373 scaled 3H2A9378 scaled 3H2A9430 scaled

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ