ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ចែលរំលែក
DSC 7340

ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការកំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតឡើងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់លិខិតអនុញ្ញាតឱ្យធ្វើ ប្រតិបត្តិការអាជីវកម្ម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ កំពង់ផែពហុបំណងកំពតនេះ នឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តកំពត និងខេត្តដទៃទៀត ខណៈបច្ចុប្បន្នបុគ្គលិក កម្មករ និយោជិត ដែលបាននិងកំពុងបម្រើការងារមានចំនួនសរុប ១៧៦នាក់ ជាពិសេស កំពង់ផែនេះត្រូវបានគេរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀត។

 

សូមបញ្ជាក់ផងដែរថា កំពង់ផែពហុបំណងកំពតនេះ បានបញ្ចប់ការសាងសង់ជាស្ថាពរនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវា មានបណ្តោយ ៤៥០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ, ទីលានកុងតឺន័រ មានទំហំសរុប ៥៥,០០០ម៉ែត្រការ៉េ, ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨,៨០០ម៉ែត្រការ៉េ, អគារត្រួតពិនិត្យទំនិញមានទំហំ ១,៣៣០ម៉ែត្រការ៉េ, ច្រកទ្វារចូល-ចេញផ្នែកខាងមុខមានរបាំងប៉ុស្តិ៍យាម និងរោងម៉ាស៊ីនភ្លើងចំនួន២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាលកម្ពស់ ៣ជាន់ មានទំហំ ១,៦៨៩ម៉ែត្រការ៉េ៕

DSC 7340 scaled

IMG 0472 scaled IMG 0565 scaled

DJI 20240606063010 0466 D scaled
default
DJI 20240606063224 0470 D scaled
default

DSC 7113 scaled

DJI 20240606062632 0458 D scaled
default

DSC 7009 scaled DSC 0272 DSC 0303 DSC 7154 scaled DSC 7116 scaled DSC 7138 scaled IMG 0248 scaled IMG 0468 scaled KH02115 scaled DSC 7762 scaled

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ