ឯកឧត្ដម ផូ ផារិទ្ធ អញ្ជើញដឹកនាំប្រជុំស្ដីពី ការៀបចំផែនយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥-២០២៧ និងផែនការថវិកាសមិទ្ធកម្ម ឆ្នាំ២០២៥
- ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលកម្មវិធីទី៤ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រជុំស្ដីពី ការៀបចំផែនយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥-២០២៧ និងផែនការថវិកាសមិទ្ធកម្ម ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកជំទាវអគ្គាធិការស្ដីទី ឯកឧត្ដម លោក លោកស្រី ជាអគ្គនាយករងបច្ចេកទេស ប្រធានគ្រប់នាយកដ្ឋាន ប្រធានគ្រប់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត និងមន្ត្រីជំនាញ សរុចំនួន៩៥រូប។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីផ្សព្វយផ្សាយស្ដីពីការចាប់ផ្ដើមការៀបចំផែនយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥-២០២៧ និងផែនការថវិកាសមិទ្ធកម្ម ឆ្នាំ២០២៥ ជូនដល់អង្គភាពក្រោមឱវាទក្រសួងដើម្បីធ្វើការរៀបចំផែនការនេះឱ្យបានទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញពីលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងលោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋាន ស្ដីពីការបំពេញទម្រង់ការៀបចំផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧ និងផែនកាថវិកាសមិទ្ធកម្ម ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱ្យកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ណែនាំឱ្យអង្គភាពក្រោមឱវាទក្រសួងដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ខិតខំពេញទម្រង់កសាងផែនការទាំងពីរនេះ ឱ្យបានទាន់ពេលវេលា ដែលក្រុមការងារនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈបានកំណត់យក៕
06