ឯកឧត្តម ជួប សំអាត ទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការចលនាភូមិថ្មីកូរ៉េ

ចែលរំលែក
photo 2024 06 04 16 59 26

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ជួប សំអាត អនុលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការចលនាភូមិថ្មីកូរ៉េ ដឹកនាំដោយលោក Kim Huyng Chul ដើម្បីបេសកកម្មចុះត្រួតពិនិត្យ និងវាយតម្លៃឡើងវិញ គម្រោងចលនាភូមិថ្មី នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានអញ្ជើញប្រតិភូ កូរ៉េដើរទស្សនាពិព័រណ៍សមិទ្ធផលរបស់ក្រសួង និងបានណែនាំកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានយល់ពីបេសកកម្មរបស់ក្រសួងផងដែរ។

 

ក្រុមបេសកកម្ម បានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្ដល់ឱកាស ឱ្យចូលរួមជួប និងពិភាក្សាការងារ ព្រមទាំងបានបង្ហាញអំពីគោលបំណងបេសកកម្ម និងលទ្ធផលការងារដែលក្រុមបេសកកម្ម បានចុះទៅជួបសហគមន៍ នៅភូមិកំរ៉ែង ភូមិការ និងភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដែលបានទទួលលទ្ធផល និងកំពុងបន្តនិរន្តរភាពគម្រោងដោយរលូន៕

photo 2024 06 04 16 59 26 photo 2024 06 04 17 26 58 photo 2024 06 04 20 14 47 2 photo 2024 06 04 20 14 47 photo 2024 06 04 20 14 48 2 photo 2024 06 04 20 14 48 3 photo 2024 06 04 20 14 48 photo 2024 06 04 20 14 49 photo 2024 06 04 20 14 50

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ