ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមប្រជុំអនឡាញដើម្បីពង្រឹងការសម្របសម្រួល និងការកសាងសមត្ថភាពការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចែករំលែកបទពិសោធន៍ និងមេរៀនក្នុងការអនុវត្ត តួនាទី ភារកិច្ច របស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី-ខេត្ត ហៅកាត់ ក.ដ.ស.ស.អ. ចែករំលែក បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា

ចែលរំលែក
photo 2024 06 04 11 59 28

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកស្រី ប៊ុត វីរីយ៉ា អនុប្រធាននាយកដ្ឋាន និងលោក អ៊ុក ឆៃយ៉ា ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានអញ្ជើញចូលរួមប្រជុំអនឡាញ  (MS Teams)  ដើម្បីពង្រឹងការសម្របសម្រួល និងការកសាងសមត្ថភាពការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចែករំលែកបទពិសោធន៍ និងមេរៀនក្នុងការអនុវត្ត តួនាទី ភារកិច្ច របស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី-ខេត្ត ហៅកាត់ ក.ដ.ស.ស.អ. ចែករំលែក បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានសមាសភាពចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃ ក.ដ.ស.ស.អ. ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃ ក.ដ.ស.ស.អ. បណ្តាអង្គការដៃគូអភិវឌ្ឍន៍ដែលគាំទ្រកិច្ចដំណើរការ ក.ដ.ស.ស.អ. រាជធានី ខេត្តមួយចំនួន បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ក.ដ.ស.ស.អ. ទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ១៧៤នាក់។

 

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី៖

 

១- ពង្រឹងតួនាទី ភារកិច្ចរបស់ ក.ដ.ស.ស.អ. ក្នុងការសម្របសម្រួលអន្តរវិស័យនៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ២០២៤-២០២៨។

 

២- ចែករំលែកបទពិសោធន៍ និងមេរៀនក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ ក.ដ.ស.ស.អ. ពីខេត្តមួយ ទៅខេត្តនានា និងគម្រោងនានាលើការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

 

៣- ចែករំលែកបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នានៃការអនុវត្តតួនាទី ភារកិច្ចរបស់ ក.ដ.ស.ស.អ. និងការអនុវត្តយុត្តិសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ២០២៤-២០២៨។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតសភាចារ្យ បានអញ្ជើញបើកកិច្ចប្រជុំ និងការធ្វើបទបង្ហាញរបស់លោកវេជ្ជបណ្ឌិត ប៉ូល ច័ន្ទរិទ្ធី ទីប្រឹក្សាបច្ចេកទេសគម្រោង GIZ-MUSEFO ស្តីពីលទ្ធផលការស្រាវជ្រាវគម្លាតនៃការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់កិច្ចដំណើរការ ក.ដ.ស.ស.អ. នៅខេត្តកំពត និងខេត្តកំពង់ធំ ព្រមទាំងបទបង្ហាញ បទពិសោធន៍កិច្ចដំណើរការរបស់ ក.ដ.ស.ស.អ. ខេត្តរតនគិរី លើបញ្ហាប្រឈម ដំណោះស្រាយ មេរៀនបទពិសោធន៍ និងសំណូមពរពីសំណាក់លោកប្រធាន ក.ដ.ស.ស.អ. ខេត្តរតនគិរី ។

 

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ បានដឹកនាំកិច្ចពិភាក្សា និងបូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងបានប្រកាសបិទអង្គប្រជុំ៕

photo 2024 06 04 11 59 19 photo 2024 06 04 11 59 20 photo 2024 06 04 11 59 22 photo 2024 06 04 11 59 23 photo 2024 06 04 11 59 24 photo 2024 06 04 11 59 25 photo 2024 06 04 11 59 26 photo 2024 06 04 11 59 28 photo 2024 06 04 11 59 29

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ