ឯកឧត្តម ជី ស៊ីថា ដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអធិការកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចែលរំលែក
photo 2024 06 03 16 03 30 2

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអធិការកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ លោក ហោ ស៊ុនឡេង អនុប្រធាននាយកដ្ឋាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

 

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គាធិការរង អគ្គនាយករង ឯកឧត្តម លោក លោកស្រី ប្រធាន-អនុប្រធាន នាយកដ្ឋាន និងមន្ត្រីជំនាញ ព្រមទាំងប្រតិភូអធិការកិច្ចសរុបចំនួន ២៦រូប។

 

ការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុរបស់គណៈប្រតិភូអធិការកិច្ច គឺអនុលោមតាមច្បាប់ស្ដីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ ដែលមានគោលបំណងសំខាន់ ដូចខាងក្រោម៖

–  ចូលរួមធានាការរក្សាវិន័យហិរញ្ញវត្ថុសាធារណៈ

–  កំណត់អំពើបំពានបទប្បញ្ញត្តិពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ តាមរយៈការចាត់វិធានការ និងការទទួលខុសត្រូវ

–  បង្ការ ឬចាត់វិធានការចំពោះការប្រព្រឹត្តកំហុសដោយចេតនាក្ដី អចេតនាក្ដី ដែលមានបច្ច័យអវិជ្ជមានដល់ហិរញ្ញវត្ថុសាធារណៈ

–  ធានាបូរណភាព និងសង្គតិភាពនៃព័ត៌មាន និងទិន្នន័យហិរញ្ញវត្ថុ ដើម្បីចូលរួមរៀបចំច្បាប់ថវិកា។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់គណៈប្រតិភូអធិការកិច្ច ដើម្បីផ្ដល់ឯកសារច្បាប់ លិខិតគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ ព្រមទាំងបានស្នើសុំវគ្គបណ្ដុះបណ្ដាលលើការងារជំនាញអធិការកិច្ច និងហិរញ្ញវត្ថុ ដល់ក្រសួង អភិវឌ្ឍន៍ជនបទ៕

photo 2024 06 03 16 03 30 2 photo 2024 06 03 16 03 30 photo 2024 06 03 16 03 31 2 photo 2024 06 03 16 03 31 photo 2024 06 03 16 03 32 2 photo 2024 06 03 16 03 32

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ