ឯកឧត្តម ជ្រាយ ប៉ុម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំផែនការ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក និងលើកកម្ពស់អនាម័យជនបទ
១៩ នាទីមុន ថ្ងៃទី១៤ ខែមករា ២០២៥
ខេត្តស្វាយរៀង៖ នាថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ លោក ថោង អ៊ុវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងលោកអភិបាលរងស្រុកកំពង់រោទិ៍ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងវិធីសាស្រ្តអភិវឌ្ឍន៍សហគមន៍នៅកម្ពុជាវគ្គ១ សម្របសម្រួលបណ្តុះបណ្តាលដោយ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោកមេឃុំញរ ដែលមានការចូលរួមពីលោក លោកស្រី គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៦ក្នុងឃុំញរ សរុបចំនួន ៤២នាក់ ស្ថិតនៅសាលប្រជុំសាលាឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៕
04