ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ ដឹកនាំកិច្ចប្រជុំជាមួយប្រតិភូអគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ

ចែលរំលែក
3H2A7462

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រតិភូអគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយ ឯកឧត្ដម ឡុង អាទិច្ចបូរា អគ្គលេខាធិការ នៃអាជ្ញាធរសវនកម្មជាតិ  ដោយមានការចូលរួមពី ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកអគ្គនាយករង លោកស្រីតំណាងអគ្គាធិការ និងឯកឧត្ដម លោក លោកស្រី តំណាងគ្រប់នាយកដ្ឋាន នៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ឈឹម សៅគី បានជម្រាបជូនប្រតិភូថាក្រសួងអភិវឌ្ឍន៍ជនបទមានអគ្គាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុអគ្គនាយកបច្ចេកទេស និងមាននាយកដ្ឋានជំនាញចំនួន ១១ ។ ជាមួយនេះក្រសួងបាននិងកំពុងអនុវត្តកម្មវិធីចំនួន ៤ ក្រោមចក្ខុវិស័យលើកកម្ពស់គុណភាព និងតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ រួមមាន ៖

 

១- អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ ២- កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣- ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤ -ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

 

ឯកឧត្តម បានបន្តទៀតថា កម្មវិធីអាទិភាពទាំង ៤ នេះបានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

 

ក្នុងឱកាសបិទអង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសំណូមពរដល់អាជ្ញាធរសវនកម្មជាតិ ដូចខាងក្រោមនេះ ៖

 

-ជួយពិនិត្យ និងផ្ដល់ការតម្រង់ទិសដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពការងារអភិវឌ្ឍន៍ជនបទ

-ជួយផ្ដល់ឯកសារច្បាប់ លិខិតគតិយុត្តពាក់ព័ន្ធនឹងការធ្វើសវនកម្ម ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសិក្សាស្វែងយល់

-ស្នើសុំរៀបចំវគ្គបណ្ដុះបណ្ដាលលើការងារសវនកម្មឱ្យបានច្រើនបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពមន្ត្រីរាជកាជំនាញរបស់ក្រសួង ។

 

ជាមួយគ្នានេះ ឯកឧត្តម បានស្នើសុំឱ្យប្រធានអង្គភាពពាក់ព័ន្ធទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទចូលរួមសហការឱ្យបានល្អជាមួយប្រតិភូអាជ្ញាធរសវនកម្មជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនកិច្ចសហប្រតិបត្តិការល្អ។

 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ឡុង អាទិច្ចបូរា បានសម្ដែងការគាំទ្រចំពោះកម្មវិធីអភិវឌ្ឍន៍ និងវឌ្ឍនភាពការងារលើវិស័យអភិវឌ្ឍន៍ជនបទ និងបានជម្រាបជូនពីគោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ អាជ្ញាធរសនវកម្មជាតិដែលមានកាតព្វកិច្ចធ្វើសវនកម្មលើគ្រប់ក្រសួង-ស្ថាប័ន រាជធានី ខេត្ត និងរដ្ឋបាលមូលដ្ឋានហើយធ្វើរបាយការណ៍ជូនរដ្ខសភា ព្រឹទ្ធសភា និងផ្ដល់ព័ត៌មានជូនរាជរដ្ឋាភិបាល។

 

ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ នឹងត្រៀមសហការជានិច្ចជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីពង្រឹងស្ថាប័នទាំងពីរឱ្យកាន់តែប្រសើរឡើង ៕

410A8040 scaled

3H2A7481 scaled

3H2A7432 scaled 3H2A7438 scaled 3H2A7445 scaled 3H2A7448 scaled 3H2A7453 scaled 3H2A7462 scaled 3H2A7471 scaled 3H2A7509 scaled

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ